អនុគមន៍​អារេ

ប្រភេទ​នេះ​មាន​អនុគមន៍​អារេ ។

អារេ​ជា​អ្វី ?

អារេ​គឺ​ជា​ជួរ​ដែល​បាន​តភ្ជាប់​នៃ​ក្រឡា​លើ​សៀវភៅ​បញ្ជី​មួយ ដែល​មាន​តម្លៃ ។ ជួរ​ការេ​នៃ​ជួរ​ដេក 3 និង​ជួរ​ឈរ 3 ជា​អារេ 3 x 3 ៖

A

B

C

1

7

31

33

2

95

17

2

3

5

10

50


អារេ​តូច​បំផុត​ដែល​អាច​ធ្វើ​បាន​គឺ​អារេ 1 x 2 ឬ 2 x 1 ដែល​មាន​ក្រឡា​ជាប់​គ្នា​ពីរ ។

រូបមន្ត​អារេ​ជា​អ្វី ?

រូបមន្ត​ដែល​តម្លៃនីមួយៗ​នៅ​ក្នុង​ជួរ​ក្រឡា​ត្រូវ​បាន​វាយ​តម្លៃ​គឺ​យោង​​ដូច​ទៅ​នឹង​រូបមន្ត​អារ៉េ ។ ភាព​ផ្សេងៗ​គ្នា​វាង​រូបមន្ត​អារ៉េ និង​រូបមន្ត​ផ្សេងៗ​គឺ​ថា​ រូបមន្ត​អារ៉េ​ទាក់ទង​ជា​មួយ​នឹង​តម្លៃ​​ជា​ច្រើន​ដំណាលៗ​គ្នា​ជំនួស​ឲ្យ​តម្លៃ​មួយ ។

រូបមន្ត​អារេ​​មិន​ត្រឹម​តែ​អាច​ដំណើរការ​តម្លៃ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ត្រឡប់​តម្លៃ​ច្រើន​ផង​ដែរ ។ លទ្ធផល​នៃ​រូបមន្ត​អារេ​មួយ​ក៏​ជា​អារេ​មួយ​ផង​ដែរ ។

ដើម្បី​គុណ​តម្លៃ​នៅ​ក្នុង​ក្រឡា​នីមួយៗ​នឹង ១០ នៅ​ក្នុង​អារ៉េ​ខាងលើ អ្នក​មិនត្រូវ​អនុវត្ត​រូបមន្ដ​ទៅកាន់​ក្រឡា ឬ​តម្លៃ​នីមួយៗ​ទេ ។ ជំនួស​មកវិញ អ្នក​គ្រាន់តែ​ប្រើ​រូបមន្ដ​អារ៉េ​ទោល​ទៅ​បានហើយ ។ ជ្រើស​ជួរ​ក្រឡា ៣ x ៣ នៅ​លើ​ផ្នែក​ផ្សេងទៀត​របស់​សៀវភៅ​បញ្ជី បញ្ចូល​រូបមន្ដ =10*A1:C3 និង​អះអាង​ធាតុ​នេះ​ដោយប្រើ​ការ​ផ្សំ​គ្រាប់ចុច +ប្ដូរ (Shift)+បញ្ចូល (Enter) ។ លទ្ធផល​គឺអារ៉េ 3 x 3 ដែល​តម្ឡៃ​នីមួយៗ​នៅ​ក្នុងជួរ​ក្រឡា (A1:C3) គឺ​គុណ​នឹង​កត្តា ១០ ។

បន្ថែម​ទៅ​លើ​ប្រមាណ​វិធី​គុណ​ អ្នកក៏​អាច​​ប្រើ​សញ្ញា​ប្រមាណ​វិធីដទៃ​លើ​ជួរ​សេចក្តី​យោង (អារេ​មួយ) ។ ជាមួយ LibreOfficeDev Calc អ្នក​អាច​​បូក (+) ដក (-) គុណ (*) ចែក (/) ប្រើ​និទស្សន្ត (^) ដាក់​បន្ត​គ្នា (&) និង​ប្រៀបធៀប (=, <>, <, >, <=, >=) ។ សញ្ញា​ប្រមាណ​វិធី​អាច​ត្រូវ​បាន​ប្រើ​លើ​តម្លៃ​រៀង​គ្នា​នីមួយៗ​ក្នុង​ជួរ​ក្រឡា និង​ត្រឡប់​លទ្ធផល​​ជា​​អារេ បើ​រូបមន្ត​អារេ​ត្រូវ​បាន​បញ្ចូល ។

សញ្ញា​ប្រមាណវិធី​ប្រៀបធៀប​នៅ​ក្នុង​រូបមន្ត​អារ៉េ​ចាត់ទុក​ថា​ជា​ក្រឡា​ទទេ​នៅ​ក្នុង​វិធី​ដូច​គ្នា​ជា​រូនមន្ត​ធម្មតា ដែលវា​ជា​សូន្យ ឬ​ជា​ខ្សែអក្សរ​ទទេ ។ ឧទាហរណ៍ ប្រសិនបើ​ក្រឡា A1 និង A2 គឺ​អាច​រូបមន្ត​អារ៉េ​ទទេ {=A1:A2=""} and {=A1:A2=0} ទាំង​ពីរ​នឹង​ត្រឡប់​​ជួរឈរ 1 ជួរដេក 2 អារ៉េ​របស់​ក្រឡាមាន TRUE ។

តើ​អ្នក​ប្រើ​រូបមន្ត​អារេ​នៅ​ពេល​ណា ?

ប្រើ​រូបមន្ត​អារេ បើ​អ្នក​ត្រូវ​ធ្វើ​ការ​គណនា​ម្តង​ទៀត​ដោយ​ប្រើ​តម្លៃ​ខុស​គ្នា ។ បើ​អ្នក​សម្រេច​ចិត្ត​ប្តូរ​វិធីសាស្ត្រ​គណនា​នៅ​ពេល​ក្រោយ អ្នក​គ្រាន់​តែ​ត្រូវ​ធ្វើ​ឲ្យ​រូបមន្ត​អារេ​ទាន់​សម័យ​ប៉ុណ្ណោះ ។ ដើម្បី​បន្ថែម​រូបមន្ត​អារេ​មួយ ជ្រើស​ជួរ​អារេ​ទាំងមូល ហើយ​បន្ទាប់​មក ធ្វើ​ការ​ផ្លាស់ប្តូរ​ដែល​ត្រូវ​ការ​សម្រាប់​រូបមន្ត​អារេ ។

រូបមន្ត​អារេ​ក៏​ជា​ជម្រើស​សន្សំ​ទំហំ​ផង​ដែរ នៅ​ពេល​ត្រូវ​គណនា​តម្លៃ​ច្រើន ដោយ​សារ​ពួក​វា​មិន​មាន​អង្គ​ចងចាំ​ច្រើន ។ បន្ថែម​​លើ​នេះ អារេ​ជា​ឧបករណ៍​ចាំបាច់​សម្រាប់​អនុវត្ត​ការ​គណនា​ស្មុគ្រស្មាញ ពីព្រោះ​អ្នក​អាច​មាន​ជួរ​ក្រឡា​ច្រើន​រួម​បញ្ចូល​ក្នុង​ការ​គណនា​របស់​អ្នក ។ LibreOfficeDev មាន​អនុគមន៍​គណិតវិទ្យា​ផ្សេង​ៗ ដូចជា​អនុគមន៍ MMULT សម្រាប់​គុណ​អារេ​ពីរ ឬ​អនុគមន៍ SUMPRODUCT សម្រាប់​គណនា​ផលគុណ​ស្កាលែ​នៃ​អារេ​ពីរ ។

ការ​ប្រើ​រូបមន្ត​អារេ​ក្នុង LibreOfficeDev Calc

អ្នក​​​ក៏​​​អាច​​​បង្កើត​​​រូបមន្ត "ធម្មតា" ដែល​​ជួរ​​សេចក្តី​យោង ដូចជា​ប៉ារ៉ាម៉ែត្រ ចង្អុល​បង្ហាញ​រូបមន្ត​អារេ​មួយ ។ លទ្ធផល​គឺ​ទទួល​បាន​ពី​ប្រសព្វ​នៃ​ជួរ​សេចក្តី​យោង និង​ជួរ​ដេក ឬ​ជួរ​ឈរ​ដែល​មាន​រូបមន្ត ។ បើ​គ្មាន​ប្រសព្វ ឬ​បើ​ជួរ​នៅ​ចំណុច​ប្រសព្វ​មាន​លើ​ជួរ​ដេក ឬ​ជួរ​ឈរ​ច្រើន នោះ​សារ​កំហុស #VALUE!​ នឹង​លេច​ឡើង ។ ឧទាហរណ៍​ខាង​ក្រោម​បង្ហាញ​ពី​គំនិត​នេះ ៖

ការ​បង្កើត​រូបមន្ត​អារេ

បើ​អ្នក​បង្កើត​រូបមន្ត​អារេ​មួយ​ដោយ​ប្រើ អ្នក​ជំនួយការ​អនុគមន៍ អ្នក​ត្រូវ​សម្គាល់​ប្រអប់​ធីក អារេ រាល់​ពេល ដូច្នេះ​លទ្ធផល​ត្រូវ​បាន​ត្រឡប់​ក្នុង​អារេ​មួយ ។ មិន​ដូច្នេះ​ទេ មាន​តែ​តម្លៃ​ក្នុង​ក្រឡា​ខាង​លើ​ឆ្វេង​នៃ​អារេ​ដែល​ត្រូវ​បាន​គណនា​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បាន​ត្រឡប់ ។

ប្រសិន​បើ​អ្នក​បញ្ចូល​រូបមន្ដ​អារ៉េ​ដោយ​ផ្ទាល់​ទៅ​ក្នុង​ក្រឡា អ្នក​ត្រូវតែ​ប្រើ​​បន្សំ​គ្រាប់ចុច ប្ដូរ​(Shift)++បញ្ចូល (Enter) ជំនួស​គ្រប់ចុច​បញ្ចូល (Enter)​។ មាន​តែ​ធ្វើ​ដូចនេះ​ទេ ទើប​រូបមន្ដ​ក្លាយ​ជា​រូបមន្ដ​អារ៉េ ។

រូប​តំណាង​ចំណាំ

រូបមន្ត​អារេ​លេច​ឡើង​ក្នុង​តង្កៀប​ក្នុង LibreOfficeDev Calc ។ អ្នក​មិន​អាច​បង្កើត​រូបមន្ត​អារេ​មួយ ដោយ​បញ្ចូល​តង្កៀប​ដោយ​ដៃ​បាន​ទេ ។


រូប​តំណាង​ព្រមាន

ក្រឡា​ក្នុង​លទ្ធផល​អារេ ត្រូវ​បាន​ការពារ​ដោយ​ស្វ័យ​ប្រវត្តិ​ទល់​នឹង​ភាព​ផ្លាស់ប្តូរ ។ ទោះ​យ៉ាង​ណា អ្នក​អាច​កែសម្រួល ឬ​ចម្លង​រូបមន្ត​អារេ​ដោយ​ជ្រើស​ជួរ​ក្រឡា​អារេ​ទាំងមូល ។


ប្រើ​ចំនួន​អារេ​ថេរ​ក្នុង​តួរ ក្នុង​រូបមន្ត

Calc គាំទ្រ​ចំនួន​ម៉ាទ្រីស/​អារេ​ថេរ​ក្នុង​តួ ក្នុង​រូបមន្ត ។ អារេ​ក្នុង​តួ គឺត្រូវបាន​ដាក់​នៅ​ក្នុង​ដង្កៀប '{' និង '}' ។ ធាតុ អាច​ជា​លេខ​នីមួយៗ (រួមទាំង អវិជ្ជមាន) ចំនួន​ថេរ​តក្កវិជ្ជា (TRUE, FALSE) ឬ​ខ្សែអក្សរ​តម្លៃ​ត្រង់ ។ កន្សោម​មិនថេរ គឺ​មិនអនុញ្ញាត​ទេ ។ អារេ អាច​ត្រូវបាន​បញ្ចូល​ជាមួយ​ជួរដេក​មួយ ឬ​ច្រើន និង​ជួរឈរ​មួយ ឬ​ច្រើន ។ ជួរ​ដេក​ទាំងអស់​ត្រូវតែមាន​ចំនួន​ធាតុ​ដូចគ្នា ហើយ​ជួរ​ឈរទាំងអស់​ត្រូវតែ​មាន​ចំនួន​ធាតុ​ដូចគ្នា ។

សញ្ញា​បំបែក​ជួរឈរ (បំបែក​ធាតុ​នៅ​ក្នុង​ជួរ​ដេក​មួយ) ហើយ​សញ្ញា​ជួរដេក​​​ជា​ភាសា និង​ផ្អែក​លើ​មូលដ្ឋាន ។ ប៉ុន្តែ​​នៅ​ក្នុង​មាតិកា​ជំនួយ​នេះ សញ្ញា​ចំណុច​ក្បៀស ';' និង​និមិត្ត​​សញ្ញា '|' pipe ​ត្រូវ​បាន​ប្រើ ដើម្បី​បង្ហាញ​សញ្ញា​បំបែក​​ជួរដេក និង​ជួរ​ឈរ ។ ឧទាហរណ៍ មូលដ្ឋាន​ជា​ភាសា​អង់គ្លេស សញ្ញា ',' ត្រូវ​បាន​ប្រើ​សញ្ញា​បំបែក​ជួរ​ឈរ នៅ​ពេល​សញ្ញា​​ចំណុច​ក្បៀស ';'​ ត្រូវ​បាន​ប្រើ​ជា​សញ្ញា​បំបែក​ជួរដេក ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

You can view and change the row and column separator in - Calc - Formula - Separators.


មិនអាច​ផ្ដុំ​អារេ​បានទេ ។

ឧទាហរណ៍ ៖

={1;2;3}

អារេ​ដែលមានជួរដេក​មួយ មាន​បី​លេខ​គឺ 1, 2, និង 3 ។

ដើម្បី​បញ្ចូល​អថេរ​អារ៉េ​នេះ អ្នក​ត្រូវ​ជ្រើស​ក្រឡា ៣ នៅ​ក្នុង​ជួរដេក បន្ទាប់​មក​វាយ​បញ្ចូល​រូបមន្ដ ={1;2;3} ដោយប្រើ​វង់ដង្កៀប {} និង​សញ្ញា​ចំណុច​ក្បៀស (;) បន្ទាប់មក​ចុច +ប្ដូរ (Shift)+បញ្ចូល (Enter) ។

={1;2;3|4;5;6}

អារេ មាន​ជួរដេក​ពីរ និង​តម្លៃ​បី នៅ​ក្នុង​ជួរដេក​នីមួយៗ ។

={0;1;2|FALSE;TRUE;"two"}

អារេ​ទិន្នន័យ​លាយ ។

=SIN({1;2;3})

បាន​បញ្ចូល​ជារូបមន្ត​ម៉ាទ្រីស យក​លទ្ធផល​ការ​គណនា SIN បី ដោយ​មាន​អាគុយម៉ង់ 1, 2 និង 3 ។

ការ​កែសម្រួល​រូបមន្ត​អារេ

  1. ជ្រើស​ជួរ​ក្រឡា ឬ​អារ៉េ​មា​រូបមន្ត​អារ៉េ ។ ដើម្បី​ជ្រើស​អារ៉េ​ទាំង​អស់ ដាក់​ទស្សនទ្រនិច​​ក្រឡា​ក្នុង​ជួរ​អារ៉េ ហើយ​ចុច +/, ដែល / ជា​គ្រាប់​ចុច​សញ្ញា​ចែក​នៅ​លើ​បន្ទះ​លេខ ។

  2. ទាំង​ចុច F2 ឬ​ដាក់​ទស្សន៍​ទ្រនិច​ក្នុង​បន្ទាត់​បញ្ចូល ។ អំពើ​ទាំង​ពីរ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​កែសម្រួល​រូបមន្ត ។

  3. បន្ទាប់​ពី​អ្នក​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ ចុច +ប្ដូរ (Shift)+បញ្ចូល (Enter) ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

អ្នក​អាច​ធ្វើ​ទ្រង់ទ្រាយ​ផ្នែក​ផ្សេង​ៗ​គ្នា​នៃ​អារេ​មួយ ។ ឧទាហរណ៍ អ្នក​​អាច​ប្តូរ​ពណ៌​ពុម្ព​អក្សរ ។ ជ្រើស​ជួរ​ក្រឡា​មួយ ហើយ​បន្ទាប់​មក​ប្តូរ​គុណ​លក្ខណៈ​ដែល​អ្នក​ចង់​បាន ។


ការ​ចម្លង​រូបមន្ត​អារេ

  1. ជ្រើស​ជួរ​ក្រឡា ឬ​អារេ​ដែល​មាន​រូបមន្ត​អារេ ។

  2. ចុច F2 ឬ​ដាក់​ទស្សន៍​ទ្រនិច​ក្នុង​បន្ទាត់​បញ្ចូល ។

  3. ចម្លង​រូបមន្ដ​ទៅ​ក្នុង​បន្ទាត់​បញ្ចូល ដោយ​ចុច +C ។

  4. ជ្រើស​​ជួរ​ក្រឡា​មួយ​ដែល​អ្នក​ចង់​បញ្ចូល​រូបមន្ត​អារេ និង​ចុច F2 ឬ​ដាក់​ទស្សន៍​ទ្រនិច​ក្នុង​បន្ទាត់​បញ្ចូល ។

  5. បិទភ្ជាប់​រូបមន្ដ ដោយ​ចុច +V ក្នុង​ចន្លោះ​ដែល​បាន​ជ្រើស ហើយ​អះអាង​វា ដោយ​ចុច +ប្ដូរ (Shift)+បញ្ចូល (Enter) ។ ជួរ​ដេក​ដែល​បាន​ជ្រើស ឥឡូវ​មាន​រូបមន្ដ​អារ៉េ​ហើយ ។

ការ​លៃតម្រូវ​ជួរ​អារេ​មួយ

បើ​អ្នក​ចង់​កែសម្រួល​អារេ​ទិន្នផល ចូរ​ធ្វើ​ដូច​ខាង​ក្រោម ៖

  1. ជ្រើស​ជួរ​ក្រឡា ឬ​អារេ​ដែល​មាន​រូបមន្ត​អារេ ។

  2. នៅ​ខាង​ស្តាំ ខាង​ក្រោម​ជម្រើស អ្នក​នឹង​ឃើញ​រូប​តំណាង​តូច​មួយ​​ដែល​អ្នក​អាច​ពង្រីក ឬ​បង្រួម​លើ​ជួរ​ដោយ​ប្រើ​កណ្តុរ​របស់​អ្នក ។

រូប​តំណាង​ចំណាំ

ពេល​អ្នក​លៃតម្រូវ​ជួរ​អារេ រូបមន្ត​អារេ​នឹង​មិន​ត្រូវ​បាន​លៃតម្រូវ​ដោយ​ស្វ័យ​ប្រវត្តិ​ទេ ។ អ្នក​កំពុង​ប្តូរ​តែ​ជួរ​ដែល​លទ្ធផល​នឹង​លេចឡើង​ក្នុង​ប៉ុណ្ណោះ ។


ដោយ​ចុច​គ្រាប់ចុច អ្នក​អាច​បង្កើត​ការ​ចម្លង​រូបមន្ត​អារ៉េ​នៅ​ក្នុង​ជួរ​ដែល​បានផ្ដល់ ។

ការ​គណនា​អារេ​តាម​លក្ខខណ្ឌ

ការ​គណនា​អារេ​តាម​លក្ខខណ្ឌ គឺ​ជា​អារេ ឬ​រូបមន្ត​ម៉ាទ្រីស​មួយ ដែល​រួម​មាន​អនុគមន៍ IF() ឬ CHOOSE() ។ អាគុយម៉ង់​លក្ខខណ្ឌ​ក្នុង​​រូបមន្ត​​គឺ​ជា​សេចក្តី​យោង​តំបន់ ឬ​លទ្ធផល​ម៉ាទ្រីស​មួយ ។

ក្នុង​ឧទាហរណ៍​ខាង​ក្រោម ការ​សាកល្បង >0 នៃ​រូបមន្ត {=IF(A1:A3>0;"បាទ";"ទេ")} ត្រូវ​បាន​អនុវត្ត​ទៅ​ក្រឡា​នីមួយៗ​ក្នុង​ជួរ A1:A3 ហើយ​លទ្ធផល​ត្រូវ​បាន​ចម្លង​ទៅ​ក្រឡា​ដែល​ត្រូវ​គ្នា ។

A

B (រូបមន្ត)

B (លទ្ធផល)

{=IF(A1:A3>0;"yes";"no")}

បាទ

{=IF(A1:A3>0;"yes";"no")}

ទេ

{=IF(A1:A3>0;"yes";"no")}

បាទ


អនុគមន៍​ខាង​ក្រោម​ផ្តល់​នូវ​ការ​រៀប​ចំ​អារេដោយ​បង្ខំ ៖ CORREL, COVAR, FORECAST, FTEST, INTERCEPT, MDETERM, MINVERSE, MMULT, MODE, PEARSON, PROB, RSQ, SLOPE, STEYX, SUMPRODUCT, SUMX2MY2, SUMX2PY2, SUMXMY2, TTEST ។ បើ​អ្នក​ប្រើ​យោង​តំបន់​ជា​អាគុយម៉ង់​ពេល​ដែល​អ្នក​ហៅ​អនុគមន៍​មួយ​ក្នុ​ងចំណោម​អនុគមន៍​ទាំង​នេះ ​នោះ​អនុគមន៍​មាន​លក្ខណៈ​ដូច​អនុគមន៍​អារេ ។ តារាង​ខាង​ក្រោម​ផ្តល់​នូវ​ឧទាហរណ៍នៃ​ការ​គ្រប់​គ្រង​អារេ​ដោយ​បង្ខំ ៖

A

B (រូបមន្ត)

B (លទ្ធផល)

C (រូបមន្ត​អារេ​ដែល​បាន​បង្ខំ)

C (លទ្ធផល)

=A1:A2+1

=SUMPRODUCT(A1:A2+1)

=A1:A2+1

=SUMPRODUCT(A1:A2+1)

=A1:A2+1

#VALUE!

=SUMPRODUCT(A1:A2+1)


FREQUENCY

ចង្អុល​បង្ហាញ​ច្បាប់​បំណែង​ចែក​ប្រេកង់​ក្នុង​អារេ​មួយ​ជួរ​ឈរ ។ អនុគមន៍​នឹង​រាប់​ចំនួន​តម្លៃ​ក្នុង​អារេ​ទិន្នន័យ ដែល​ស្ថិត​នៅ​ក្នុង​តម្លៃ​ដែល​បាន​ផ្ដល់​ដោយ​អារេ​ថ្នាក់ ។

Syntax

FREQUENCY(ទិន្នន័យ; សន្តាន)

ទិន្នន័យ តំណាង​ឲ្យ​សេចក្ដី​យោង​នៃ​តម្លៃ​ដែល​ត្រូវ​រាប់ ។

ថ្នាក់ តំណាង​ឲ្យ​អារេ​នៃ​តម្លៃ​លីមីត ។

រូប​តំណាង​ចំណាំ

អ្នក​អាច​រកឃើញ​សេចក្តី​ណែនាំ​ទូទៅ​អំពី​អនុគមន៍​អារេ នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ​នេះ ។


Example

ក្នុង​តារាង​ខាង​ក្រោម ជួរ​ឈរ A រាយ​តម្លៃ​រង្វាស់​ដែល​មិន​បាន​តម្រៀប ។ ជួរ​ឈរ B មាន​ដែន​កំណត់​លើ​ដែល​អ្នក​បាន​បញ្ចូល សម្រាប់​ថ្នាក់​ដែល​អ្នក​ចង់​ចែក​ទិន្នន័យ​ក្នុង​ជួរឈរ A ។ ដោយ​យោង​តាម​ដែន​កំណត់​ដែល​បាន​បញ្ចូល​ក្នុង B1 អនុគមន៍ FREQUENCY នឹង​ត្រឡប់​ចំនួន​នៃ​តម្លៃ​រង្វាស់​តិច​ជាង ឬ​ស្មើ 5 ។​ ដោយ​សារ​ដែន​កំណត់​ក្នុង B2 គឺ 10 ដូចនេះ​អនុគមន៍ FREQUENCY នឹង​ត្រឡប់​លទ្ធផល​ទី​ពីរ​ជា​ចំនួន​នៃ​តម្លៃ​រង្វាស់​ដែល​ធំ​ជាង 5 ឬ​ធំ​ជាង ឬ​ស្មើ 10 ។ អត្ថបទ​ដែល​អ្នក​បាន​បញ្ចូល​ក្នុង B6 ">25" គឺ​សម្រាប់​តែ​គោល​បំណង​សេចក្តី​យោង​ប៉ុណ្ណោះ ។

A

B

C

1

12

5

1

2

8

10

3

3

24

15

2

4

11

20

3

5

5

25

1

6

20

>25

1

7

16

8

9

9

7

10

16

11

33


ជ្រើស​ជួរ​ជួរ​ឈរ​ទោល​មួយ ដើម្បី​បញ្ចូល​ប្រេកង់​ ដោយយោង​លើ​ដែន​កំណត់​ថ្នាក់ ។ អ្នក​ត្រូវ​តែ​ជ្រើស​វាល​ឲ្យ​ច្រើន​ជាង​ពិដាន​ថ្នាក់​ចំនួន​មួយ ។ ក្នុង​ឧទាហរណ៍​នេះ ជ្រើស​ជួរ C1:C6 ។ ហៅ​អនុគមន៍ FREQUENCY ក្នុង​ អ្នក​ជំនួយការ​អនុគមន៍ ។ ជ្រើស​ជួរ​​ ទិន្នន័យ ក្នុង (A1:A11) ហើយ​បន្ទាប់​មក​ជួរ​ ថ្នាក់ ដែល​អ្នក​បាន​បញ្ចូល​ដែនកំណត់​ថ្នាក់ (B1:B6) ។ ធីកប្រអប់​ធីក អារេ ហើយ​ចុច យល់ព្រម ។ អ្នក​នឹង​ឃើញ​ចំនួន​ប្រេកង់​ក្នុង​ជួរ C1:C6 ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

GROWTH

គណនា​ចំណុច​នៃ​និន្នាការ​អិចស្ប៉ូណង់ស្យែល​ក្នុង​អារេ​មួយ ។

Syntax

GROWTH(ទិន្នន័យ Y; ទិន្នន័យ X; ទិន្នន័យ X ថ្មី; ប្រភេទ​អនុគមន៍)

ទិន្នន័យ Y តំណាង​អារ៉េ​ទិន្នន័យ Y ។

ទិន្នន័យ X (ស្រេច​ចិត្ត) តំណាង​ឲ្យ​អារ៉េ​​ទិន្នន័យ X ។

ទិន្នន័យ X ថ្មី (ជា​ជម្រើស) តំណាង​អារ៉េ​ទិន្នន័យ X ដែល​តម្លៃ​ត្រូវ​បានគណនា​ឡើង​វិញ ។

ប្រភេទ​អនុគមន៍(ជា​ជម្រើស) ។ ប្រសិន​បើ FunctionType = 0, អនុគមន៍​មាន​ទម្រង់​ជា y = m^x នឹង​ត្រូវ​បានគណនា ។ បើ​មិន​ដូច្នេះ​ទេ y = b*m^x អនុគមន៍​នឹង​ត្រូវ​បាន​គណនា ។

ក្នុង​អនុគមន៍ LibreOfficeDev Calc ប៉ារ៉ាម៉ែត្រ​ដែល​សម្គាល់​ជា "ស្រេចចិត្ត" អាច​យក​ចេញ​បាន តែ​ពេល​គ្មាន​ប៉ារ៉ាម៉ែត្រ​តាម​ពីក្រោយ​ប៉ុណ្ណោះ ។ ឧទាហរណ៍ ក្នុង​អនុគមន៍​មួយ​មាន​បួន​ប៉ារ៉ាម៉ែត្រ ដែល​ប៉ារ៉ាម៉ែត្រ​ពីរចុងក្រោយ "ស្រេចចិត្ត" អ្នក​អាច​យកចេញ​ប៉ារ៉ាម៉ែត្រ​ទី ៤ ឬ​ប៉ារ៉ាម៉ែត្រ​ទី ៣ និង​ទី ៤ ប៉ុន្តែ​អ្នក​មិន​អាច​យក​ចេញ​ប៉ារ៉ាម៉ែត្រ​ទី ៣ តែឯង​ទេ ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

Example

អនុគមន៍​នេះ​ត្រឡប់​អារ៉េ និង​ត្រូ​វបាន​គ្រប់គ្រ​ង​​តាម​វិធី​ដូច​គ្នា​នឹង​អនុគមន៍​អារ៉េ​ផ្សេងៗ​ទៀត​ទេ ។ ជ្រើស​ជួរ​ដែល​អ្នក​ចង់​ឆ្លើយ​ត្រូវ​បង្ហាញ និង​ជ្រើស​អនុគមន៍ ។ ជ្រើស​ទិន្នន័យ Y ។ បញ្ចូល​ប៉ារ៉ាម៉ែត្រ​ផ្សេងៗ​ គូសធីកអារ៉េ និង​ចុច យល់ព្រម ។

LINEST

ត្រឡប់​តារាង​ស្ថិតិ​សម្រាប់​បន្ទាត់​ត្រង់ ដែល​សម​នឹង​សំណុំ​ទិន្នន័យ​បំផុត ។

Syntax

LINEST(data_Y; data_X; linearType; ស្ថិតិ)

data_Y គឺ​ជា​ជួរ​ដេក ឬ​ជួរ​ឈរ​ទោល​ដែល​បញ្ជាក់​កូអរដោណេ y នៅ​ក្នុង​សំណុំ​ចំណុច​ទិន្នន័យ ។

data_X គឺ​ជា​ជួរដេក ឬ​ជួរ​ឈរ​ដែល​ត្រូវ​គ្នា ដែល​បញ្ជាក់​ពី​កូអរដោណេ x ។ ប្រសិន​បើ data_X ត្រូវបាន​លុប​នោះ វា​នឹង​កំណត់​លំនាំដើម​ទៅ 1, 2, 3, ..., n ។ ប្រសិន​បើ​មាន​សំណុំ​អថេរ data_X មួយ ឬ​ច្រើន​អាច​ជាជួរ​ដែល​មាន​ជួរដេក ឬ​ជួរ​ឈរ​ច្រើន​ដែល​ត្រូវ​គ្នា ។

LINEST រក​បន្ទាត់​ត្រង់ y = a + bx ដែល​ត្រូវ​នឹង​ទិន្នន័យ​បំផុត ដោយប្រើ​ដំណើរ​ត្រឡប់​លីនេអ៊ែរ (វិធីសាស្ដ្រ "least squares") ។ ដោយ​មាន​With more than one set of variables the straight line is of the form y = a + b1x1 + b2x2 ... + bnxn.

If linearType is FALSE the straight line found is forced to pass through the origin (the constant a is zero; y = bx). If omitted, linearType defaults to TRUE (the line is not forced through the origin).

If stats is omitted or FALSE only the top line of the statistics table is returned. If TRUE the entire table is returned.

LINEST ត្រឡប់​តារាង (អារ៉េ) របស់​ស្ថិតិ​ដូច​ខាងក្រោម និង​ត្រូវតែ​បញ្ចូល​ជា​រូបមន្ដ​អារ៉េ ១ (ឧទាហរណ៍ ដោយប្រើ +ប្ដូរ (Shift)+ត្រឡប់ (Return) ដោយ​មិនប្រើ ត្រឡប់ (Return)) ។

ក្នុង​អនុគមន៍ LibreOfficeDev Calc ប៉ារ៉ាម៉ែត្រ​ដែល​សម្គាល់​ជា "ស្រេចចិត្ត" អាច​យក​ចេញ​បាន តែ​ពេល​គ្មាន​ប៉ារ៉ាម៉ែត្រ​តាម​ពីក្រោយ​ប៉ុណ្ណោះ ។ ឧទាហរណ៍ ក្នុង​អនុគមន៍​មួយ​មាន​បួន​ប៉ារ៉ាម៉ែត្រ ដែល​ប៉ារ៉ាម៉ែត្រ​ពីរចុងក្រោយ "ស្រេចចិត្ត" អ្នក​អាច​យកចេញ​ប៉ារ៉ាម៉ែត្រ​ទី ៤ ឬ​ប៉ារ៉ាម៉ែត្រ​ទី ៣ និង​ទី ៤ ប៉ុន្តែ​អ្នក​មិន​អាច​យក​ចេញ​ប៉ារ៉ាម៉ែត្រ​ទី ៣ តែឯង​ទេ ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

Example

អនុគមន៍​នេះ​ត្រឡប់​អារ៉េ និង​ត្រូវ​បានគ្រប់គ្រង​ដោយ​វិធី​ដូច​គ្នា ជា​អនុគមន៍​អារ៉េ​ផ្សេង ។ ជ្រើស​ជួរ​សម្រាប់​ចម្លើយ និង​បន្ទាប់​មក​អនុគមន៍ ។ ជ្រើស​ data_Y ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​បញ្ចូល​ប៉ារ៉ាម៉ែត្រ​​ផ្សេង ។ ជ្រើសអារ៉េ និង​ចុច យល់ព្រម

លទ្ធផល​បាន​ត្រឡប់​ដោយ​ប្រព័ន្ធ (ប្រសិន​បើ stats = 0) យ៉ាង​ហោច​ណាស់​នឹង​បង្ហាញ​ជម្រាល​​បន្ទាត់​ខ្សែកោង​ និង​ចំណុច​ប្រសព្វ​របស់​វា​ជា​មួយ​អ័ក្ស Y ។ ប្រសិន​បើ stats មិន​ស្មើ​សូន្យ លទ្ធផល​ផ្សេងៗ​ទៀត​ត្រូវ​បាន​បង្ហាញ ។

លទ្ធផល LINEST ផ្សេង​ទៀត ៖

ពិនិត្យ​ឧទាហរណ៍​ខាង​ក្រោម ៖

A

B

C

D

E

F

G

1

x1

x2

y

តម្លៃ​សង្គ្រោះ​​

2

4

7

100

4,17

-3,48

82,33

3

5

9

105

5,46

10,96

9,35

4

6

11

104

0,87

5,06

#NA

5

7

12

108

13,21

4

#NA

6

8

15

111

675,45

102,26

#NA

7

9

17

120

8

10

19

133


ជួរ​ឈរ A មាន​តម្លៃ X1 ​ជា​ច្រើន ជួរ​ឈរ B មាន​តម្លៃ X2 ជា​ច្រើន និង​ជួរ​ឈរ C មាន​តម្លៃ Y ។​ អ្នក​បាន​បញ្ចូល​តម្លៃ​ទាំង​នេះ​ក្នុង​សៀវភៅ​បញ្ជី​របស់​អ្នក​រួច​ហើយ ។ ឥឡូវ អ្នក​បាន​ដំឡើង E2:G6 ក្នុង​សៀវភៅ​បញ្ជី និង​បាន​ធ្វើ​ឲ្យ​ អ្នក​ជំនួយការ​អនុគមន៍ សកម្ម ។ ដើម្បី​ឲ្យ​អនុគមន៍ LINEST ដំណើរការ អ្នក​ត្រូវ​តែ​សម្គាល់​ប្រអប់​ធីក អារេ ក្នុង អ្នក​ជំនួយការ​អនុគមន៍ ។ បន្ទាប់​មក ជ្រើស​តម្លៃ​ខាង​ក្រោម​ក្នុង​សៀវភៅ​បញ្ជី (ឬ​បញ្ចូល​ពួក​វា​ដោយ​ប្រើ​ក្តារ​ចុច) ៖

data_Y គឺ C2:C8

data_X គឺ A2:B8

linearType និង stats គឺ​ត្រូវបាន​កំណត់​ទៅ ១ ទាំង​ពីរ ។

ពេល​ដែល​អ្នក​ចុច យល់ព្រម LibreOfficeDev នឹង​បំពេញ​ឧទាហរណ៍​ខាង​លើ​ដោយ​តម្លៃ LINEST ដូច​បាន​បង្ហាញ​ក្នុង​ឧទាហរណ៍ ។

រូបមន្ត​នៅ​ក្នុង​របារ រូបមន្ត ទាក់ទង​ទៅ​នឹង​ក្រឡា​នីមួយៗ​របស់​អារ៉េ LINEST {=LINEST(C2:C8;A2:B8;1;1)}

នេះ​តំណាង​ឲ្យ​តម្លៃ LINEST ដែល​បាន​គណនា ៖

E2 និង F2 ៖ ភាព​ទេរ m របស់​បន្ទាត់​ខ្សែកោង y=b+m*x សម្រាប់​តម្លៃ x1 និង x2 ។ តម្លៃ​ត្រូវ​បានផ្ដល់​ក្នុង​លំដាប់​បញ្ច្រាស គឺ​ជា​ភាព​ទេរ​សម្រាប់ x2 នៅ​ក្នុង E2 និង​ភាព​ទេរ​សម្រាប់ x1 នៅ​ក្នុង F2 ។

G2 ៖ ប្រសព្វ​រវាង b និង​អ័ក្ស y ។

E3 និង F3 ៖ កំហុស​គំរូ​នៃ​តម្លៃ​ភាព​ទេរ ។

G3 ៖ កំហុស​គំរូ​នៃ​ចំណុច​ប្រសព្វ​អ័ក្ស

E4 ៖ RSQ

F4 ៖ កំហុស​គំរូ​នៃ​តំរែ​តំរង់​ដែល​បាន​គណនា​សម្រាប់​តម្លៃ Y ។

E5 ៖ តម្លៃ F ពី​ការ​វិភាគ​វ៉ារ្យង់ ។

F5 ៖ កម្រិត​សេរីភាព​ពី​ការ​វិភាគ​វ៉ារ្យង់ ។

E6 ៖ ផល​បូក​នៃ​គម្លាត​ការេ​នៃ​តម្លៃ Y ដែល​បាន​ប៉ាន់​ស្មាន​ពី​មធ្យម​លីនេអ៊ែរ​របស់​ពួក​វា ។

F6 ៖ ផល​បូក​នៃ​គម្លាត​ការេ​នៃ​តម្លៃ Y ដែល​បាន​ប៉ាន់​ស្មាន​ពី​តម្លៃ Y ដែល​បាន​ផ្តល់ ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

LOGEST

អនុគមន៍​នេះ​គណនា​ការ​លៃ​តម្រូវ​ទិន្នន័យ​ដែល​​បាន​បញ្ចូល​ ​ជា​ខ្សែ​កោង​តំរែតំរង់​អិចស្ប៉ូណង់ស្យែល (y=b*m^x).

Syntax

LOGEST(ទិន្នន័យ Y; ទិន្នន័យ X; ប្រភេទ​អនុគមន៍; ស្ថានភាព)

ទិន្នន័យ Y តំណាង​អារ៉េ​ទិន្នន័យ Y ។

ទិន្នន័យ X (ស្រេច​ចិត្ត) តំណាង​ឲ្យ​អារ៉េ​​ទិន្នន័យ X ។

ប្រភេទ​អនុគមន៍ (ជា​ជម្រើស) ។ ប្រសិនបើ Function_Type = 0, អនុគមន៍​នៅ​ក្នុង​ទម្រង់ជា y = m^x នឹង​ត្រូវ​បានគណនា ។ បើ​មិន​ដូច្នេះ​ទេ អនុគមន៍ y = b*m^x នឹង​ត្រូវ​បានគណនា ។

ស្ថិតិ (ស្រេច​ចិត្ត) ។ បើ​ស្ថិតិ=0 នោះ​មាន​តែ​មេគុណ​តំរែ​តំរង់​​ប៉ុណ្ណោះ ត្រូវ​បាន​គណនា ។

ក្នុង​អនុគមន៍ LibreOfficeDev Calc ប៉ារ៉ាម៉ែត្រ​ដែល​សម្គាល់​ជា "ស្រេចចិត្ត" អាច​យក​ចេញ​បាន តែ​ពេល​គ្មាន​ប៉ារ៉ាម៉ែត្រ​តាម​ពីក្រោយ​ប៉ុណ្ណោះ ។ ឧទាហរណ៍ ក្នុង​អនុគមន៍​មួយ​មាន​បួន​ប៉ារ៉ាម៉ែត្រ ដែល​ប៉ារ៉ាម៉ែត្រ​ពីរចុងក្រោយ "ស្រេចចិត្ត" អ្នក​អាច​យកចេញ​ប៉ារ៉ាម៉ែត្រ​ទី ៤ ឬ​ប៉ារ៉ាម៉ែត្រ​ទី ៣ និង​ទី ៤ ប៉ុន្តែ​អ្នក​មិន​អាច​យក​ចេញ​ប៉ារ៉ាម៉ែត្រ​ទី ៣ តែឯង​ទេ ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

Example

សូម​មើល LINEST ។ ទោះ​យ៉ាង​ណា គ្មាន​ផល​បូក​ការេ​នឹង​ត្រូវ​បាន​ត្រឡប់ ។

MDETERM

ត្រឡប់​ដេទែរមីណង់​អារេ​នៃ​អារេ​មួយ ។​ អនុគមន៍​នេះ​ត្រឡប់​តម្លៃ​មួយ​ក្នុង​ជួរ​បច្ចុប្បន្ន វា​មិន​ចាំបាច់​ត្រូវ​កំណត់​ជួរ​មួយ​សម្រាប់​លទ្ធផល​ទេ ។

Syntax

MDETERM(អារ៉េ)

អារេ តំណាង​ឲ្យ​អារេ​ការេ​មួយ ដែល​ដេទែរមីណង់​ត្រូវ​បាន​កំណត់ ។

រូប​តំណាង​ចំណាំ

You can find a general introduction to using Array functions on top of this page.


ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

MINVERSE

ត្រឡប់​អារេ​ច្រាស ។

Syntax

MINVERSE(អារ៉េ)

អារេ តំណាង​ឲ្យ​អារេ​ការេ​មួយ ដែល​នឹង​ត្រូវ​ដាក់​បញ្ច្រាស ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

Example

ជ្រើស​ជួរ​ការេ​មួយ និង​ជ្រើស MINVERSE ។ ជ្រើស​អារេ​ទិន្នផល ជ្រើស​វាល​ អារេ និង​ចុច យល់ព្រម ។

MMULT

គណនា​​ផលគុណ​អារេ​នៃ​អារេ​ពីរ ។ ចំនួន​ជួរ​ឈរ​នៃ​អារេ១ ត្រូវ​ផ្គូផ្គង​នឹង​ចំនួន​ជួរ​ដេក​នៃ​អារេ២ ។ អារេ​ការេ​មាន​ចំនួន​ជួរ​ដេក និង​ជួរ​ឈរ​ស្មើ​គ្នា ។

Syntax

MMULT(អារ៉េ; អារ៉េ)

អារេ នៅ​ទីតាំង​ទីមួយ​តំណាង​ឲ្យ​អារេ​ទីមួយ ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ផលគុណ​អារេ ។

អារេ នៅ​ទីតាំង​ទីពីរ​តំណាង​ឲ្យ​អារេ​ទីពីរ ដែល​មាន​ចំនួន​ជួរ​ដេក​ដូចគ្នា ។

រូប​តំណាង​ចំណាំ

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។


Example

ជ្រើស​ជួរ​ការេ​មួយ ។​ ជ្រើស​អនុគមន៍ MMULT ។ ជ្រើស អារេ ដំបូង បន្ទាប់​មក​ជ្រើស អារេ ទីពីរ ។ ដោយ​ប្រើ អ្នក​ជំនួយការ​អនុគមន៍ សម្គាល់​ប្រអប់​ធីក អារេ ។ ចុច យល់ព្រម ។ អារេ​ទិន្នផល​នឹង​លេច​ឡើង​ក្នុង​ជួរ​ដែល​បាន​ជ្រើស​ដំបូង ។

MUNIT

ត្រឡប់​អារេ​ការេ​រួម ដែល​មាន​ទំហំ​ពិត​ប្រាកដ ។ អារេ​រួម​គឺ​ជា​អារេ​ការេ​ដែល​ធាតុ​អង្កត់​ទ្រូង​មេ​ស្មើ 1 និង​ធាតុ​អារេ​ផ្សេង​ទៀត​ទាំងអស់​ស្មើ 0 ។

Syntax

MUNIT(វិមាត្រ)

វិមាត្រ សំដៅ​លើ​ទំហំ​នៃ​ឯកតា​អារេ ។

រូប​តំណាង​ចំណាំ

អ្នក​អាច​រកឃើញ​សេចក្តី​ណែនាំ​ទូទៅ​អំពី​អនុគមន៍​អារេ នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ​នេះ ។


Example

ជ្រើស​ជួរ​ការេ​មួយ​ក្នុង​សៀវភៅ​បញ្ជី ឧទាហរណ៍ ពី A1 ដល់ E5 ។

ដោយ​មិន​ជ្រើស​ជួរ ជ្រើស​អនុគមន៍ MUNIT ។ គូស​ធីក​ប្រអប់​ អារ៉េ ។ បញ្ចូល​វិមាត្រ​ដែល​ចង់​បាន​សម្រាប់​ឯកតា​អារ៉េ ក្នុងករណី​នេះ 5 និង​បន្ទាប់​មក​ចុច យល់​ព្រម ។

You can also enter the =MUNIT(5) formula in the last cell of the selected range (E5), and press .

ឥឡូវ អ្នក​ឃើញ​អារេ​ឯកតា​មួយ​ដែល​មាន​ជួរ A1:E5 ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

SUMPRODUCT

គុណ​​​សមាសភាគ​ត្រូវ​គ្នា​ក្នុង​អារេ​ដែល​បាន​ផ្តល់ និង​ត្រឡប់​ផល​បូក​នៃ​ផល​គុណ​ទាំង​នោះ ។

Syntax

SUMPRODUCT(អារ៉េ 1; អារ៉េ 2...អារ៉េ 30)

អារ៉េ 1, អារ៉េ 2...អារ៉េ 30 តំណាង​ឲ្យ​អារ៉េ​ដែល​ធាតុ​ទាក់ទង​របស់​វា​ត្រូវ​តែ​បានគុណ ។

យ៉ាង​ហោច​ណាស់​អារេ​មួយ​ត្រូវ​តែ​ជា​ផ្នែក​របស់​បញ្ជី​អាគុយម៉ង់ ។ ប្រសិន​បើ​អារេ​តែ​មួយ​គត់​ត្រូវ​បាន​ផ្តល់ ធាតុ​របស់​អារេ​ទាំងអស់ នឹង​ត្រូវ​បាន​បូក ។

Example

A

B

C

D

2

3

4

5

6

7

8

9

10

11

12

13


=SUMPRODUCT(A1:B3;C1:D3) ត្រឡប់ 397 ។

គណនា ៖ A1*C1 + B1*D1 + A2*C2 + B2*D2 + A3*C3 + B3*D3

អ្នក​អាច​ប្រើ SUMPRODUCT ដើម្បី​គណនា​ផលគុណ​ស្កាលែរ​នៃ​ ២ វ៉ិចទ័រ ។

រូប​តំណាង​ចំណាំ

SUMPRODUCT ត្រឡប់​ចំនួន​មួយ ។ វា​មិន​ចាំបាច់​បញ្ចូល​អនុគមន៍​ ជា​អនុគមន៍​អារេ​មួយឡើយ ។


ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

SUMX2MY2

ត្រឡប់​ផល​បូក​នៃ​ផល​ដក​ការេ​នៃ​តម្លៃ​ដែល​ត្រូវ​គ្នា ក្នុង​អារេ​ពីរ ។

Syntax

SUMX2MY2(អារ៉េ X; អារ៉េ Y)

អារ៉េ X តំណាង​ឲ្យ​អារ៉េ​ដំបូង ដែលធាតុ​របស់​ត្រូវ​បាន​ដាក់​ជា​ឫសការ៉េ និង​បន្ថែម ។

អារ៉េ Y តំណាង​ឲ្យ​អារ៉េ​ទីពីរ ដែល​ធាតុ​របស់​វា​ត្រូវ​បាន​ដាក់ឫសការ៉េ និង​ដក ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

SUMX2PY2

​ត្រឡប់​ផល​បូក​នៃ​ផល​បូក​​ឫស​ការេ នៃ​តម្លៃ​ដែល​ត្រូវ​គ្នា​ក្នុង​អារេ​ពីរ ។

Syntax

SUMX2PY2(អារ៉េ X; អារ៉េ Y)

អារ៉េ X តំណាង​ឲ្យ​អារ៉េ​ដំបូង ដែលធាតុ​របស់​ត្រូវ​បាន​ដាក់​ជា​ឫសការ៉េ និង​បន្ថែម ។

អារ៉េ Y តំណាង​ឲ្យ​អារ៉េ​ទីពីរ ដែល​ធាតុ​របស់​វា​ត្រូវ​បាន​ដាក់ឫសការ៉េ និងបូក ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

SUMXMY2

បូក​ការេ​នៃ​វ៉ារ្យង់​រវាង​តម្លៃ​ត្រូវ​គ្នា​ក្នុង​អារេ​ពីរ ។

Syntax

SUMXMY2(អារ៉េ X; អារ៉េ Y)

អារ៉េ X តំណាង​អារ៉េ​ទី ១ ដែល​ធាតុ​របស់​វា​ត្រូវ​បានដក និង​ដាក់​ជា​ឫសការ៉េ ។

អារ៉េ Y តំណាង​អារ៉េ​ទី ២ ដែល​ធាតុ​របស់វា​ត្រូវ​បានដក និង​ដាក់ជា​ឫសការ៉េ ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

TRANSPOSE

ផ្លាស់​កន្លែង​ជួរ​ដេក និង​ជួរ​ឈរ​នៃ​អារេ​មួយ ។

Syntax

TRANSPOSE(អារ៉េ)

អារេ តំណាង​ឲ្យ​អារេ​ក្នុង​សៀវភៅ​បញ្ជី​ដែល​នឹង​ត្រូវ​ផ្លាស់ប្តូរ ។

រូប​តំណាង​ចំណាំ

អ្នក​អាច​រកឃើញ​សេចក្តី​ណែនាំ​ទូទៅ​អំពី​អនុគមន៍​អារេ នៅ​ផ្នែក​ខាង​លើ​នៃ​ទំព័រ​នេះ ។


Example

នៅ​ក្នុង​សៀវភៅ​បញ្ជី ជ្រើស​ជួរ​ដែល​អារ៉េ​ដែល​បាន​ផ្លាស់ទី​បង្ហាញ​ឡើង ។ ប្រសិន​បើ​អារ៉េ​ដើម មាន​ជួរ​ដេក n និង​ជួរ​ឈរ m ជួរ​ដែល​បាន​ជ្រើស​របស់​អ្នក ត្រូវតែ​មាន​យ៉ាងហោចណាស់​ជួរ​ដេក m និង​ជួរ​ឈរ n ។ បន្ទាប់​មក​បញ្ចូល​រូបមន្ដ​ដោយ​ផ្ទាល់ ហើយ​ជ្រើស​អារ៉េ​ដើម និង​ចុច  ។ ឬ​ប្រសិន​បើ​អ្នក​ប្រើ អ្នក​ជំនួយ​ការ​អនុគមន៍ សូម​ធីក​ប្រអប់​ធីក អារ៉េ ។ អារ៉េ​ដែល​បាន​ផ្លាស់ទី បង្ហាញ​ឡើង​នៅ​ក្នុង​ជួរ​គោលដៅ​ដែល​បាន​ជ្រើស ហើយ​ត្រូវបាន​ការពារ​ពី​ការ​ផ្លាស់ប្ដូរ​ដោយ​ស្វ័យប្រវត្តិ ។

A

B

C

D

1

2

3

4

5

2

6

7

8

9


The above table is 2 rows, 4 columns. In order to transpose it, you must select 4 rows, 2 columns. Assuming you want to transpose the above table to the range A7:B10 (4 rows, 2 columns) you must select the entire range and then enter the following:

TRANSPOSE(A1:D2)

Then make sure to enter it as matrix formula with . The result will be as follows:

A

B

7

2

6

8

3

7

9

4

8

10

5

9


TREND

ត្រឡប់​តម្លៃ​តាម​និន្នាការ​លីនេអ៊ែរ ។

Syntax

TREND(ទិន្នន័យ Y; ទិន្នន័យ X; ទិន្នន័យ X ​ថ្មី; ប្រភេទ​លីនេអ៊ែរ)

ទិន្នន័យ Y តំណាង​អារ៉េ​ទិន្នន័យ Y ។

ទិន្នន័យ X (ស្រេច​ចិត្ត) តំណាង​ឲ្យ​អារ៉េ​​ទិន្នន័យ X ។

ទិន្នន័យ​ X ថ្មី (ជា​ជម្រើស) តំណាង​អារ៉េ​របស់​ទិន្នន័យ X ដែល​ត្រូវ​​បាន​ប្រើ​សម្រាប់​គណនា​តម្លៃ ។

ប្រភេទ​លីនេអ៊ែរ(ជា​ជម្រើស) ។ ប្រសិន​បើ​ LinearType = 0, នោះ​បន្ទាត់​នឹង​ត្រូវ​បានគណនា​តាមរយៈ​ចំណុច​សូន្យ ។ បើ​មិន​ដូច្នេះ​ទេ បន្ទាត់​អុហ្វសិត​ក៏​នឹង​ត្រូវ​បាន​គណនា​ដែរ​ ។ ប្រភេទ​លីនេអ៊ែរ​លំនាំដើម​គឺ <> 0 ។

ក្នុង​អនុគមន៍ LibreOfficeDev Calc ប៉ារ៉ាម៉ែត្រ​ដែល​សម្គាល់​ជា "ស្រេចចិត្ត" អាច​យក​ចេញ​បាន តែ​ពេល​គ្មាន​ប៉ារ៉ាម៉ែត្រ​តាម​ពីក្រោយ​ប៉ុណ្ណោះ ។ ឧទាហរណ៍ ក្នុង​អនុគមន៍​មួយ​មាន​បួន​ប៉ារ៉ាម៉ែត្រ ដែល​ប៉ារ៉ាម៉ែត្រ​ពីរចុងក្រោយ "ស្រេចចិត្ត" អ្នក​អាច​យកចេញ​ប៉ារ៉ាម៉ែត្រ​ទី ៤ ឬ​ប៉ារ៉ាម៉ែត្រ​ទី ៣ និង​ទី ៤ ប៉ុន្តែ​អ្នក​មិន​អាច​យក​ចេញ​ប៉ារ៉ាម៉ែត្រ​ទី ៣ តែឯង​ទេ ។

ការពន្យល់​លម្អិត​មាន​នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។

Example

ជ្រើស​ជួរ​សៀវភៅ​បញ្ជី​មួយ​ដែល​ទិន្នន័យ​និន្នាការ​នឹង​លេច​ឡើង ។ ជ្រើស​អនុគមន៍ ។ បញ្ចូល​ទិន្នន័យ​ទិន្នផល ឬ​ជ្រើស​វា​ដោយ​ប្រើ​កណ្តុរ ។ សម្គាល់​វាល អារេ ។ ចុច យល់ព្រម ។ ទិន្នន័យ​និន្នាការ​ដែល​បាន​គណនា​ពី​ទិន្នន័យ​ទិន្នផល​ត្រូវ​បាន​បង្ហាញ ។